ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា
ចុះថ្ងៃទី: 05-09-2026, 03:50 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» នារសៀលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយដ៏មានសារៈសំខាន់បំផុត ក្នុងការរុញច្រាន និងពន្លឿនដំណើរការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ និងប្រសិទ្ធភាពខ្ពស់។ នៅក្នុងឱកាសនោះ លោកបានពន្យល់ថា បណ្តាញអគ្គលេខាធិការនេះ នឹងដើរតួនាទីជាយន្តការសម្របសម្រួលរួមអន្តរក្រសួង-ស្ថាប័ន ក្នុងការតភ្ជាប់មុខងារគាំទ្រ និងជំរុញការងារកែទម្រង់ឱ្យមានភាពប្រទាក់ក្រឡា និងគាំទ្រគ្នាទៅវិញទៅមកដោយមិនអាចខ្វះបាន។ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អគ្គលេខាធិការនៃក្រសួង-ស្ថាប័ន គឺជាតួអង្គស្នូលដ៏សំខាន់ និងជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេសខ្ពស់បំផុត ដែលទទួលបន្ទុកដឹកនាំ និងសម្របសម្រួលការងារមេផ្ទះ (អនុវត្តមុខងារគាំទ្រ) ក៏ដូចជាការងារកែទម្រង់ផ្ទៃក្នុងស្ថាប័ន។ យន្តការថ្មីនេះ នឹងក្លាយជាវេទិកាដ៏រឹងមាំមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតវប្បធម៌នៃការធ្វើការរួមគ្នា ចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធ និងរួមគ្នាដោះស្រាយបញ្ហាដែលមានលក្ខណៈអន្តរស្ថាប័ន តាមរយៈការពិភាក្សាស្វែងរកដំណោះស្រាយរួមប្រកបដោយភាពស៊ីសង្វាក់គ្នា។ ផ្អែកលើគោលការណ៍ដែលក្រសួងមុខងារសាធារណៈតែងតែប្រកាន់ខ្ជាប់ជានិច្ច លោក ហ៊ុន ម៉ានី តែងតែមានរំលេចជារឿយៗថា «ការពិគ្រោះយោបល់ និងការពិភាក្សាផ្លាស់ប្តូរគំនិត គឺជាមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីស្វែងរកចំណុចប្រសព្វរួមគ្នា និងចូលរួមដោះស្រាយបញ្ហាជាតិជារួម»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-10-2026, 02:12 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 02:10 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖យើងនឹងមើលឃើញអ្វីដែលកប់នៅពីក្រោយ បើសិនយើងយកកត្តាឥទ្ធិពល និងផលប្រយោជន៍របស់រដ្ឋទៅឆ្លុះបញ្ចាំង ហើយផ្សារភ្ជាប់ជាមួយនឹងការវិវត្តថ្មីៗនៅក្នុងតំបន់ ដូចជាការកើនឡើងនៃឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ ការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ការប្រែប្រួលតុល្យភាពអំណាចនៅអាស៊ានដីគោក ព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 02:03 PM, ចំនួនអ្នកអានៈ​ 28ដង
លោក Trumspan បានបញ្ចេញកំហឹងដាក់ប្រទេសន័រវែស ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការណូបែល បានប្រកាសប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ ដល់លោកស្រី Navi Pillay ដែលជាអតីតចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងដែលបានដឹកនាំការរៀបចំរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ដែលសន្និដ្ឋានថា អ៉ីស្រាអែលបានប្រព្រឹត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:18 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:16 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច អាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់។ ដោយទទួលបានការអនុញ្ញាតរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:12 PM, ចំនួនអ្នកអានៈ​ 32ដង
រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ទទួលបានជោគជ័យ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឡើយទេ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:51 AM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តព្រះវិហារ៖ ការចុះអនុវត្តការងារនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិ និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉េង ប្រធានសុខាភិបាលកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាពីអង្គការ MC។ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:45 AM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៣៨ ៦៦៩នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។ គ.ជ.ប បានឱ្យដឹងថា ដូចខាងក្រោម៖ *ប្រជាពលរដ្ឋចុះឈ្មá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:42 AM, ចំនួនអ្នកអានៈ​ 40ដង
ហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់ ហើយមានជម្រៅរាក់នេះ បានបង្កភាពរំញ័រពាសពេញប្រទេសប៉ាណាម៉ា ដែលមានប្រជាជនសរុបប្រមាណ ៤,៥លាននាក់។ ការញ័ររញ្ជួយមានរយៈពេលប្រហែលមួយនាទី។ នៅទីក្រុងប៉ាណាម៉ា ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពី ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដី គេឃើញមានទិដ្ឋភាពភ័យស្លន់ស្លោ ខណៈមនុសá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:40 AM, ចំនួនអ្នកអានៈ​ 37ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ក្រោយសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន ដូច្នេះថា «រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០ ០០០តោនភ្លាមៗ មកកាន់ទីផ្សារអាមេរិក និងទៅកាន់ពិភពលោក»។ លោកបានបន្ថែមថា ទីក្រុងមូស្គូគ្រោងផ្គត់ផ្គង់ ៥០០ ០០០តោនបន្ថែមទៀត ក្នុងអំឡុងខែវិច្ឆិកា និង ១ ០០០ ០០០តោនទៀតភ្លាមៗបនáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 09:58 AM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តស្ទឹងត្រែង៖ ពិធីប្រគល់ និងទទួលទេយ្យទានដ៏ថ្លៃថ្លានេះ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវត្ត ស្រះកែវ មុនីវណ្ណ តាមរយៈក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃ អង្ករចំនួន á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 09:47 AM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិក។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃប្រមាណ ១ ៧២៣លានដុល្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 09:43 AM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ វេទិកានេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ធុរកិច្ច សំដៅស្វែងរកកាលានុវត្តភាពថ្មីៗ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ លោក ជា វុទ្ធី អគ្គលេខាធិការគណáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:17 AM, ចំនួនអ្នកអានៈ​ 46ដង
ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:11 AM, ចំនួនអ្នកអានៈ​ 15ដង
តាមរយៈព្រឹត្តិបត្រព័ត៌មានស្ដីពីតំបន់ជម្លោះ EASA បានគូសបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបង្ហាញពីសមត្ថភាព និងចេតនារបស់ក្រុមហ៊ូទី ក្នុងការវាយលុកកាន់តែជ្រៅចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត រហូតដល់រដ្ឋធានី ដោយ EASA បានសម្រេចដាក់បញ្ចូលតំបន់ភាគពាយព្យនៃប្រទេសនេះ ទៅក្នុងតំបន់ប្រកាសអាសន្នបន្ថែម។ ការព្រម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1168 នាក់
ម្សិលមិញ : 2440 នាក់
សរុបទាំងអស់ : 11512984 នាក់