អត្តពលិកវ៉ូវីណាម កាន់តែមានកម្លាំងចិត្តត្រៀមប្រជែងមេដាយជើងឯកអាស៊ី ក្រោយទទួលការគាំទ្រពីវិស័យឯកជន
ចុះថ្ងៃទី: 05-09-2026, 03:28 PM, ចំនួនអ្នកអានៈ 52ដង
នេះបើតាមការលើកឡើងរបស់កីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា ក្នុងឱកាសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារពីក្រុមហ៊ុន Hyundai Camko សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ Asian Vovinam Championship 2026 នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ ខណៈការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ កីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា បានបង្ហាញនូវកម្លាំងចិត្តកាន់តែមុតមាំ សម្រាប់ត្រៀមប្រជែងមេដាយក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី (Asian Vovinam Championship) លើកទី៦ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីទទួលបានការគាំទ្រផុសផុសពីវិស័យឯកជន។ ក្នុងនាមអត្តពលិកជម្រើសជាតិ អ្នកទាំងពីរបានសម្ដែងក្ដីរីករាយ ដែលឃើញវិស័យឯកជន បានចាប់អារម្មណ៍ និងចូលរួមគាំទ្រដល់សហព័ន្ធ ក៏ដូចជាក្រុមជម្រើសជាតិ ដែលទាំងអស់នេះ គឺជាថាមពលដ៏សំខាន់ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ហើយពួកគេបានប្ដេជ្ញានឹងខិតខំហ្វឹកហាត់ និងពង្រឹងស្មារតីប្រយុទ្ធទ្វេដង ដើម្បីដណ្ដើមមេដាយជូនជាំតិមាតុភូមិ ក៏ដូចជាបង្ហាញពីភាពខ្លាំងរបស់កីឡាវ៉ូវីណាមកម្ពុជា ក្នុងនាមម្ចាស់ផ្ទះផងដែរ។ ជាមួយគ្នាលោក Lee Sang ho អគ្គនាយកក្រុមហ៊ុនខាងលើបានបង្ហាញមោទនភាព ក្នុងការសម្រេចចិត្តចូលរួមឧបត្ថម្ភដល់សហព័ន្ធ។ លោកសង្ឃឹមថា ការរួមចំណែកមួយនេះ នឹងជួយឲ្យដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូន និងបង្ហាញនូវសក្ដានុពលដ៏អស្ចារ្យរបស់អត្តពលិកកម្ពុជា ក៏ដូចជាការបង្ហាញពីកិត្យានុភាពជាតិរបស់ម្ចាស់ផ្ទះ ហើយលោកក៏បានជូនពរដល់ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រង់ក្នុងព្រឹត្តិការណ៍កម្រិតទ្វីបមួយនេះ។ ឆ្លៀតឱកាសនោះ លោក អ៊ូ រតនា ប្រធានសហព័ន្ធបានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានចូលរួមជាមួយសហព័ន្ធ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី០៦ ដែលទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការត្រៀមរៀបចំនាចុងខែវិច្ឆិកា។ លោកចាត់ទុកការគាំទ្រពីវិស័យឯកជន ពិតជាកម្លាំងចលករដ៏សំខាន់ មិនត្រឹមជួយសម្រាលបន្ទុកនូវការចំណាយផ្សេងៗ តែក៏ជាកម្លាំងចិត្តសម្រាប់អត្តពលិកក្នុងការប្ដេជ្ញាប្រកួតប្រជែងស្វែងរកលទ្ធផលល្អប្រសើរជូនជាតិផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-10-2026, 02:12 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 02:10 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖យើងនឹងមើលឃើញអ្វីដែលកប់នៅពីក្រោយ បើសិនយើងយកកត្តាឥទ្ធិពល និងផលប្រយោជន៍របស់រដ្ឋទៅឆ្លុះបញ្ចាំង ហើយផ្សារភ្ជាប់ជាមួយនឹងការវិវត្តថ្មីៗនៅក្នុងតំបន់ ដូចជាការកើនឡើងនៃឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ ការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ការប្រែប្រួលតុល្យភាពអំណាចនៅអាស៊ានដីគោក ព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 02:03 PM, ចំនួនអ្នកអានៈ​ 28ដង
លោក Trumspan បានបញ្ចេញកំហឹងដាក់ប្រទេសន័រវែស ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការណូបែល បានប្រកាសប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ ដល់លោកស្រី Navi Pillay ដែលជាអតីតចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងដែលបានដឹកនាំការរៀបចំរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ដែលសន្និដ្ឋានថា អ៉ីស្រាអែលបានប្រព្រឹត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:18 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:16 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច អាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់។ ដោយទទួលបានការអនុញ្ញាតរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:12 PM, ចំនួនអ្នកអានៈ​ 32ដង
រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ទទួលបានជោគជ័យ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឡើយទេ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:51 AM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តព្រះវិហារ៖ ការចុះអនុវត្តការងារនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិ និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉េង ប្រធានសុខាភិបាលកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាពីអង្គការ MC។ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:45 AM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៣៨ ៦៦៩នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។ គ.ជ.ប បានឱ្យដឹងថា ដូចខាងក្រោម៖ *ប្រជាពលរដ្ឋចុះឈ្មá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:42 AM, ចំនួនអ្នកអានៈ​ 40ដង
ហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់ ហើយមានជម្រៅរាក់នេះ បានបង្កភាពរំញ័រពាសពេញប្រទេសប៉ាណាម៉ា ដែលមានប្រជាជនសរុបប្រមាណ ៤,៥លាននាក់។ ការញ័ររញ្ជួយមានរយៈពេលប្រហែលមួយនាទី។ នៅទីក្រុងប៉ាណាម៉ា ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពី ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដី គេឃើញមានទិដ្ឋភាពភ័យស្លន់ស្លោ ខណៈមនុសá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 10:40 AM, ចំនួនអ្នកអានៈ​ 37ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ក្រោយសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន ដូច្នេះថា «រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០ ០០០តោនភ្លាមៗ មកកាន់ទីផ្សារអាមេរិក និងទៅកាន់ពិភពលោក»។ លោកបានបន្ថែមថា ទីក្រុងមូស្គូគ្រោងផ្គត់ផ្គង់ ៥០០ ០០០តោនបន្ថែមទៀត ក្នុងអំឡុងខែវិច្ឆិកា និង ១ ០០០ ០០០តោនទៀតភ្លាមៗបនáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 09:58 AM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តស្ទឹងត្រែង៖ ពិធីប្រគល់ និងទទួលទេយ្យទានដ៏ថ្លៃថ្លានេះ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវត្ត ស្រះកែវ មុនីវណ្ណ តាមរយៈក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃ អង្ករចំនួន á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 09:47 AM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិក។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃប្រមាណ ១ ៧២៣លានដុល្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 09:43 AM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ វេទិកានេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ធុរកិច្ច សំដៅស្វែងរកកាលានុវត្តភាពថ្មីៗ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ លោក ជា វុទ្ធី អគ្គលេខាធិការគណáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:17 AM, ចំនួនអ្នកអានៈ​ 46ដង
ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-10-2026, 12:11 AM, ចំនួនអ្នកអានៈ​ 15ដង
តាមរយៈព្រឹត្តិបត្រព័ត៌មានស្ដីពីតំបន់ជម្លោះ EASA បានគូសបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបង្ហាញពីសមត្ថភាព និងចេតនារបស់ក្រុមហ៊ូទី ក្នុងការវាយលុកកាន់តែជ្រៅចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត រហូតដល់រដ្ឋធានី ដោយ EASA បានសម្រេចដាក់បញ្ចូលតំបន់ភាគពាយព្យនៃប្រទេសនេះ ទៅក្នុងតំបន់ប្រកាសអាសន្នបន្ថែម។ ការព្រម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1193 នាក់
ម្សិលមិញ : 2440 នាក់
សរុបទាំងអស់ : 11513009 នាក់