| លោក អ៊ុច បូររិទ្ធ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងស្ថាប័នអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃប្រទេសអូស្ត្រាលី និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា |
|
| ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ 50ដង |
|
|
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែលជាការរួមចំណែកដល់ការអប់រំបំពាក់បំប៉នសិស្សនិស្សិតកម្ពុជានូវមុខជំនាញ និងការអនុវត្តផ្ទាល់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូតំណាងស្ថាប័នអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៃប្រទេស អូស្ត្រាលី ដឹកនាំដោយលោក Jianming CHEN, នាយកប្រតិបត្តិនៃវិទ្យាស្ថាន Construction Training Australia (CTA) of Australian National Institute of Business and Technology (ANIBT) និងលោក ឈុន ឡេង ស្ថាបនិក និងអគ្គនាយក នៃវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (e-School Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា។
នៅក្នុងទិសដៅនេះ លោកបានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានផ្តួចផ្តើមឱ្យមានកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន ១.៥ លាននាក់សំដៅលើកកម្ពស់សមត្ថភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ដូចនេះកម្មវិធីដែលស្ថាប័នអប់រំអូស្ត្រាលី សហការជាមួយ e-School Cambodia មានលក្ខណៈស្របគ្នានឹងកម្មវិធីរបស់រាជរដ្ឋាភិបាលជាពិសេស យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។
ជាមួយគ្នានេះ លោកប្រធានស្តីទីព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអូស្រ្តាលី ក្នុងការកសាង ការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។
ជាការឆ្លើយតប លោក Jianming CHEN បានថ្លែងអំណរគុណចំពោះ លោកប្រធានស្តីទី ព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបនេះ។
លោក Jianming CHEN បានជម្រាបជូនពីការនាំយកស្តង់ដារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់អូស្ត្រាលីមកកាន់កម្ពុជា លើជំនាញសំខាន់ៗរួមមាន ជំនាញថែទាំមនុស្សចាស់ បដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងការសាងសង់ ជាដើម។
លោក CHEN បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា វិទ្យាស្ថានរបស់លោក នឹងនាំមកកម្ពុជានូវការអនុវត្តជាក់ស្តែងដ៏ល្អ ព្រមទាំងគោលនយោបាយ និងស្តង់ដានៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងនៅក្នុងសាលារៀន ហើយសង្ឃឹមថានឹងផ្សព្វផ្សាយទៅកាន់សាធារណជនទូទៅផងដែរ ជាពិសេសគឺការបណ្តុះបណ្តាលជំនាញគ្រឹះទាំងនោះដល់យុវជននៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ តំណាង e-School Cambodia ក៏បានជម្រាបជូនអំពីលទ្ធផល និងទិសដៅការងារសំខាន់ ស្តីពីការ បណ្តុះបណ្តាលជំនាញ និងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅរាជធានីភ្នំពេញ និងខេត្តគោលដៅ និងការផ្តល់អាហារូបករណ៍ពិសេសជូនព្រឹទ្ធសភា ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងសម្របសម្រួលស្វែងរកការងារធ្វើជូននិស្សិតនៅក្នុងអូស្ត្រាលីផងដែរ។
ទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះ និងបន្តខិតខំអនុវត្ត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់បំផុតនៃការអនុវត្តគម្រោង ដើម្បីជាប្រយោជន៍ពិតប្រាកដដល់សិស្ស-និស្សិត មន្ត្រីរាជការ និងសម្រាប់អនាគតប្រទេសជាតិ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:12 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:10 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖យើងនឹងមើលឃើញអ្វីដែលកប់នៅពីក្រោយ បើសិនយើងយកកត្តាឥទ្ធិពល និងផលប្រយោជន៍របស់រដ្ឋទៅឆ្លុះបញ្ចាំង ហើយផ្សារភ្ជាប់ជាមួយនឹងការវិវត្តថ្មីៗនៅក្នុងតំបន់ ដូចជាការកើនឡើងនៃឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ ការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ការប្រែប្រួលតុល្យភាពអំណាចនៅអាស៊ានដីគោក ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:03 PM, ចំនួនអ្នកអានៈ 28ដង
លោក Trumspan បានបញ្ចេញកំហឹងដាក់ប្រទេសន័រវែស ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការណូបែល បានប្រកាសប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ ដល់លោកស្រី Navi Pillay ដែលជាអតីតចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងដែលបានដឹកនាំការរៀបចំរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ដែលសន្និដ្ឋានថា អ៉ីស្រាអែលបានប្រព្រឹត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:18 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:16 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច
អាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់។
ដោយទទួលបានការអនុញ្ញាតរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:12 PM, ចំនួនអ្នកអានៈ 32ដង
រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ទទួលបានជោគជ័យ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឡើយទេ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:51 AM, ចំនួនអ្នកអានៈ 22ដង
ខេត្តព្រះវិហារ៖ ការចុះអនុវត្តការងារនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិ និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉េង ប្រធានសុខាភិបាលកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាពីអង្គការ MC។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:45 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៣៨ ៦៦៩នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប បានឱ្យដឹងថា ដូចខាងក្រោម៖
*ប្រជាពលរដ្ឋចុះឈ្មá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:42 AM, ចំនួនអ្នកអានៈ 40ដង
ហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់ ហើយមានជម្រៅរាក់នេះ បានបង្កភាពរំញ័រពាសពេញប្រទេសប៉ាណាម៉ា ដែលមានប្រជាជនសរុបប្រមាណ ៤,៥លាននាក់។ ការញ័ររញ្ជួយមានរយៈពេលប្រហែលមួយនាទី។ នៅទីក្រុងប៉ាណាម៉ា ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពី ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដី គេឃើញមានទិដ្ឋភាពភ័យស្លន់ស្លោ ខណៈមនុសá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:40 AM, ចំនួនអ្នកអានៈ 37ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ក្រោយសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន ដូច្នេះថា «រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០ ០០០តោនភ្លាមៗ មកកាន់ទីផ្សារអាមេរិក និងទៅកាន់ពិភពលោក»។ លោកបានបន្ថែមថា ទីក្រុងមូស្គូគ្រោងផ្គត់ផ្គង់ ៥០០ ០០០តោនបន្ថែមទៀត ក្នុងអំឡុងខែវិច្ឆិកា និង ១ ០០០ ០០០តោនទៀតភ្លាមៗបនáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:58 AM, ចំនួនអ្នកអានៈ 20ដង
ខេត្តស្ទឹងត្រែង៖ ពិធីប្រគល់ និងទទួលទេយ្យទានដ៏ថ្លៃថ្លានេះ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវត្ត ស្រះកែវ មុនីវណ្ណ តាមរយៈក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃ អង្ករចំនួន á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:47 AM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិក។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃប្រមាណ ១ ៧២៣លានដុល្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:43 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ វេទិកានេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ធុរកិច្ច សំដៅស្វែងរកកាលានុវត្តភាពថ្មីៗ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
លោក ជា វុទ្ធី អគ្គលេខាធិការគណáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:17 AM, ចំនួនអ្នកអានៈ 46ដង
ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:11 AM, ចំនួនអ្នកអានៈ 15ដង
តាមរយៈព្រឹត្តិបត្រព័ត៌មានស្ដីពីតំបន់ជម្លោះ EASA បានគូសបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបង្ហាញពីសមត្ថភាព និងចេតនារបស់ក្រុមហ៊ូទី ក្នុងការវាយលុកកាន់តែជ្រៅចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត រហូតដល់រដ្ឋធានី ដោយ EASA បានសម្រេចដាក់បញ្ចូលតំបន់ភាគពាយព្យនៃប្រទេសនេះ ទៅក្នុងតំបន់ប្រកាសអាសន្នបន្ថែម។ ការព្រម
 ព័ត៌មានលម្អិត
|
|
|