| កម្ពុជារំពឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០ មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា |
|
| ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ 46ដង |
|
|
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-processing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្នៃប្រឌិតថ្មី (innovation) លើទំនិញ និងមធ្យោបាយធ្វើពាណិជ្ជកម្មសេវាកម្ម ព្រមទាំងការសិក្សាស្រាវជ្រាវលើវិស័យថាមពលកកើតឡើងវិញ (renewable energy) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
កម្ពុជាបានបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០ វេទិកាធុរកិច្ចកម្ពុជា-បារាំង ហើយក្នុងនោះនឹងមានក្រុមហ៊ុនដែលចាប់អារម្មណ៍មកសិក្សា និងវិនិយោគលើវិស័យអាទិភាពមួយចំនួន រួមមានថាមពល សុខាភិបាល និងកែច្នៃកសិកម្ម តាមរយៈការរៀបចំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លោក ប៉ែន សុវិជាតិ បានបន្ថែមថា ដោយសារតម្រូវការក្នុងវិស័យសុខាភិបាល កម្ពុជាក៏រំពឹងចង់បានក្រុមហ៊ុនផលិតឱសថ (pharmaceutical product) មកវិនិយោគផងដែរ។ ជាមួយគ្នានេះ វិស័យអប់រំ និងទេសចរណ៍ ជាពិសេសទេសចរណ៍ធម្មជាតិ (eco-tourism) ក៏ជាវិស័យដែលកម្ពុជារំពឹងទាក់ទាញការវិនិយោគពីក្រុមហ៊ុនបារាំងផងដែរ។ បច្ចុប្បន្ន សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) មានសមាជិកចំនួន ២៧០ ក្រុមហ៊ុនរួចទៅហើយ។
ការរៀបចំវេទិកាធុរកិច្ចនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសហការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ វេទិកានេះនឹងដើរតួជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ។
លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុន ឬសហគ្រិនប្រមាណជាង ៣៥០ ដែលមានទំនាក់ទំនងជាមួយសកម្មភាពបារាំង កំពុងប្រតិបត្តិការនៅកម្ពុជា រួមជាមួយនឹងការវិនិយោគពីប្រទេសបារាំងជាង ៧០០ លានដុល្លារ។ លើសពីនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសបារាំងប្រមាណ ១.៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំស្រាប់។
ទោះជាយ៉ាងណា វេទិកានេះនឹងមិនត្រឹមតែផ្តោតលើក្រុមហ៊ុនធំៗប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទាក់ទាញសហគ្រិនខ្នាតតូចផងដែរ។
វេទិកានេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចម្រុះនៃវិស័យផ្សេងៗគ្នា រួមមាន កសិកម្ម សុខាភិបាល ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងវិស័យជាច្រើនទៀត។ គោលគំនិតសំខាន់គឺដើម្បីធានាថា អ្នកចូលរួមគ្រប់រូប មិនថាពួកគេមកពីវិស័យណាក៏ដោយ អាចស្វែងរកឱកាស និងផលប្រយោជន៍ជាក់ស្តែង៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក ប៉ែន សុវិជាតិ និងលោក Julien Bert ៖



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ 38ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។
ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ 23ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ 35ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ 13ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ 52ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ 37ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។
ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ 33ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។
Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ 37ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕
ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ 31ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។
ថវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ 12ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
|
|
|