| ក្រសួងសាធារណការ, រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ JICA ប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅរាជធានីភ្នំពេញ |
|
| ចុះថ្ងៃទី: 05-09-2026, 04:34 AM, ចំនួនអ្នកអានៈ 48ដង |
|
|
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ បានធ្វើឡើងនារសៀលថ្ងៃទី៤ខែ កញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធីបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន, តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។
ការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ លើកទី២ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ បានអនុវត្តបញ្ចប់ទៅដោយជោគជ័យ កាលពីឆ្នាំ២០២៤ ហើយពេលនេះ បានបន្តកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២បន្តទៀត។
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ពាក់ព័ន្ធនឹងទឹកកខ្វក់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានខិតខំធ្វើជាពង្រាងគ្រប់គ្រង រហូតសម្រេចបានជាច្បាប់នៅឆ្នាំ២០២៤។ ការគ្រប់គ្រងទឹកកខ្វក់ជារឿងសំខាន់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលសុខចិត្តខ្ចីជាកញ្ចប់ថវិកាពីគេ ដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។
លោកបានបន្ដថា បើមិនមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទេ ប្រជាពលរដ្ឋ នឹងរស់នៅដោយគ្មានអនាម័យ នាំឱ្យប្រឈមនឹងជំងឺយាយី ខាតបង់ពេលវេលា និងថវិកា។ ប៉ុន្ដែបើយើងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រៅពីកាត់បន្ថយជំងឺយាយីហើយ ធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងមានអនាម័យ បរិស្ថានល្អ ទាក់ទាញ់ភ្ញៀវទេសចរ និងអ្នកវិនិយោគផងដែរ។
ក្នុងឱកាសនោះ លោក ឯក ឃុនដឿន ក៏បានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ យើងបានជជែក ពិភាក្សា យ៉ាងលំអិតពីវឌ្ឍនភាពនៃគម្រោង ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា មន្ត្រីជំនាញ់ពាក់ព័ន្ធនៃរដ្ឋបាលរាជធានី និងក្រុមនិស្សិតមកពីសាលាតិចណូ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និង JICA មានផែនការគ្រប់គ្រង ទឹកកខ្វក់ ដែលជាចំណុចល្អដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើង អនាម័យ បរិស្ថាននៅរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានបន្តថា នៅភ្នំពេញមានផ្ទៃរងទឹកភ្លៀង២៧តំបន់ ហើយត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ទាំងនោះប្រសើរឡើង។ សម្រាប់សមត្ថភាពក្នុងការផលិតទឹកស្អាត ក្នុងមួយថ្ងៃយើងផលិតបាន១លានម៉ែត្រគូប ដូច្នេះទឹកកខ្វក់ដែលត្រូវហូរទៅតាមប្រព័ន្ធលូក៏មានកម្រិតប្រហាក់ប្រហែលគ្នានេះដែរ ដែលទាមទាឱ្យយើងរួមគ្នាគ្រប់គ្រងឱ្យបានល្អ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា គោលបំណងសំខាន់ៗ នៃគម្រោងនេះ គឺដើម្បីបង្កើតគណៈកម្មការសម្របសម្រួលរួម និងគណៈកម្មការបច្ចេកទេស បញ្ជាក់និងអនុម័តលើការរចនាគម្រោងលម្អិត និងដើម្បីអនុម័តលើផែនការអនុវត្ត។ កិច្ចប្រជុំនេះ ក៏បានធ្វើឡើងដើម្បីឱ្យក្រុមការងារគម្រោងចូលរួមជាមតិយោបល់ បានជាធាតុចូលនិងចំណេះដឹង ដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោងឱ្យបានកាន់តែប្រសើរ និងទទួលបានផ្លែផ្កា៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:12 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:10 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖យើងនឹងមើលឃើញអ្វីដែលកប់នៅពីក្រោយ បើសិនយើងយកកត្តាឥទ្ធិពល និងផលប្រយោជន៍របស់រដ្ឋទៅឆ្លុះបញ្ចាំង ហើយផ្សារភ្ជាប់ជាមួយនឹងការវិវត្តថ្មីៗនៅក្នុងតំបន់ ដូចជាការកើនឡើងនៃឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ ការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ការប្រែប្រួលតុល្យភាពអំណាចនៅអាស៊ានដីគោក ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:03 PM, ចំនួនអ្នកអានៈ 27ដង
លោក Trumspan បានបញ្ចេញកំហឹងដាក់ប្រទេសន័រវែស ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការណូបែល បានប្រកាសប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ ដល់លោកស្រី Navi Pillay ដែលជាអតីតចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងដែលបានដឹកនាំការរៀបចំរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ដែលសន្និដ្ឋានថា អ៉ីស្រាអែលបានប្រព្រឹត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:18 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:16 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច
អាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់។
ដោយទទួលបានការអនុញ្ញាតរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:12 PM, ចំនួនអ្នកអានៈ 32ដង
រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ទទួលបានជោគជ័យ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឡើយទេ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:51 AM, ចំនួនអ្នកអានៈ 22ដង
ខេត្តព្រះវិហារ៖ ការចុះអនុវត្តការងារនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិ និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉េង ប្រធានសុខាភិបាលកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាពីអង្គការ MC។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:45 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៣៨ ៦៦៩នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប បានឱ្យដឹងថា ដូចខាងក្រោម៖
*ប្រជាពលរដ្ឋចុះឈ្មá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:42 AM, ចំនួនអ្នកអានៈ 40ដង
ហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់ ហើយមានជម្រៅរាក់នេះ បានបង្កភាពរំញ័រពាសពេញប្រទេសប៉ាណាម៉ា ដែលមានប្រជាជនសរុបប្រមាណ ៤,៥លាននាក់។ ការញ័ររញ្ជួយមានរយៈពេលប្រហែលមួយនាទី។ នៅទីក្រុងប៉ាណាម៉ា ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពី ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដី គេឃើញមានទិដ្ឋភាពភ័យស្លន់ស្លោ ខណៈមនុសá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:40 AM, ចំនួនអ្នកអានៈ 37ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ក្រោយសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន ដូច្នេះថា «រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០ ០០០តោនភ្លាមៗ មកកាន់ទីផ្សារអាមេរិក និងទៅកាន់ពិភពលោក»។ លោកបានបន្ថែមថា ទីក្រុងមូស្គូគ្រោងផ្គត់ផ្គង់ ៥០០ ០០០តោនបន្ថែមទៀត ក្នុងអំឡុងខែវិច្ឆិកា និង ១ ០០០ ០០០តោនទៀតភ្លាមៗបនáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:58 AM, ចំនួនអ្នកអានៈ 20ដង
ខេត្តស្ទឹងត្រែង៖ ពិធីប្រគល់ និងទទួលទេយ្យទានដ៏ថ្លៃថ្លានេះ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវត្ត ស្រះកែវ មុនីវណ្ណ តាមរយៈក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃ អង្ករចំនួន á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:47 AM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិក។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃប្រមាណ ១ ៧២៣លានដុល្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:43 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ វេទិកានេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ធុរកិច្ច សំដៅស្វែងរកកាលានុវត្តភាពថ្មីៗ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
លោក ជា វុទ្ធី អគ្គលេខាធិការគណáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:17 AM, ចំនួនអ្នកអានៈ 46ដង
ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:11 AM, ចំនួនអ្នកអានៈ 15ដង
តាមរយៈព្រឹត្តិបត្រព័ត៌មានស្ដីពីតំបន់ជម្លោះ EASA បានគូសបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបង្ហាញពីសមត្ថភាព និងចេតនារបស់ក្រុមហ៊ូទី ក្នុងការវាយលុកកាន់តែជ្រៅចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត រហូតដល់រដ្ឋធានី ដោយ EASA បានសម្រេចដាក់បញ្ចូលតំបន់ភាគពាយព្យនៃប្រទេសនេះ ទៅក្នុងតំបន់ប្រកាសអាសន្នបន្ថែម។ ការព្រម
 ព័ត៌មានលម្អិត
|
|
|