| សហភាពអឺរ៉ុប បារាំង និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាបើកសម្ពាធកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានិម្មិត VR (Virtual Reality) សម្រាប់និស្សិត ដើម្បីជំរុញជំនាញឌីជីថល និងនវានុវត្តន៍បៃតង |
|
| ចុះថ្ងៃទី: 05-09-2026, 04:26 AM, ចំនួនអ្នកអានៈ 52ដង |
|
|
រាជធានីភ្នំពេញ៖កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជានិងតំបន់អាស៊ាន ឱ្យចូលរួមទាញយកផលប្រយោជន៍ពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។
នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក Igor Driesmans លោករដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរួមគ្នាបើកសម្ពោធកម្មវិធីប្រកួតប្រជែងកម្រិតតំបន់ផ្នែកបច្ចេកវិទ្យានិម្មិត VR សម្រាប់និស្សិត នៅ CADT។
ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោង “Sustainability Issues Multiverse for Building Participatory Learning Environments” (SIMPLE) ដែលសហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តគម្រោងដោយវិទ្យាស្ថានជាតិស្រាវជ្រាវបារាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IRD) និង CADT។
ជាជាងការចាត់ទុកបច្ចេកវិទ្យានិម្មិត VR ជាឧបករណ៍ជំនួយផ្នែករូបភាពតែមួយមុខ កម្មវិធីប្រកួតប្រជែងនេះផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញឌីជីថលកម្រិតខ្ពស់ទៅនឹងសកម្មភាពការពារបរិស្ថាន ដែលអនុញ្ញាតឱ្យនិស្សិតបំប្លែងទិន្នន័យពាក់ព័ន្ធនឹងបរិស្ថានដែលមានភាពស្មុគស្មាញ ឱ្យទៅជាសេណារីយូបែបវិទ្យាសាស្ត្រដែលមានសកម្មភាពអន្តរកម្មនៅក្នុងពិភពនិម្មិត (virtual world) ដែលជំរុញការគិតគូរអំពីបញ្ហាប្រឈមជាក់ស្ដែងពាក់ព័ន្ធនឹងចីរភាពនៅក្នុងតំបន់។
គំនិតផ្តួចផ្តើមនេះគាំទ្រដោយផ្ទាល់លើយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលផ្ដល់អាទិភាពលើការអប់រំកម្រិតឧត្តមសិក្សា បរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញាចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ តាមរយៈការគាំទ្រពីដៃគូអឺរ៉ុប យុវជនរបស់យើងនឹងដើរឈានមុខគេលើការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ដែលជាការចូលរួមចំណែកដល់របៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលថ្នាក់ជាតិ។
ជាមួយគ្នានេះដែរ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថាតាមរយៈយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបប្តេជ្ញាចិត្តក្នុងពង្រឹងការអប់រំនិងបណ្ដុះបណ្ដាលជំនាញ។ ការបើកសម្ពោធកម្មវិធីនាថ្ងៃនេះ ជាការត្រួសត្រាយផ្លូវឱ្យនិស្សិតអាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាធំៗនៅក្នុងសកលលោក ដូចជាការប្រែប្រួលអាកាសធាតុជាដើម។
បន្ថែមលើនេះ លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបន្ថែមថា ក្រុមការងាររបស់ប្រទេសបារាំង និងវិទ្យាស្ថាន IRD មានមោទនភាពក្នុងការជួយគាំទ្រនិស្សិតពី CADT ក្នុងការពង្រឹងសមត្ថភាពលើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខ។ ការជំរុញធនធានមនុស្សក្នុងស្រុកលើផ្នែកបច្ចេកវិទ្យានិម្មិត VR បង្កើតតម្លៃរយៈពេលវែងសម្រាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។
បន្ទាប់ពីការដាក់តាំងបង្ហាញបច្ចេកវិទ្យានិម្មិត VR និងទស្សនកិច្ចនៅក្នុងបរិវេណសាលា អ្នករៀបចំកម្មវិធីបានបើកសម្ពោធកម្មវិធីប្រកួតប្រជែងជាផ្លូវការ ដោយផ្តល់ជូននិស្សិតនូវសេចក្តីណែនាំលម្អិតនិងជំហានបន្ទាប់ផងដែរ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:12 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:10 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖យើងនឹងមើលឃើញអ្វីដែលកប់នៅពីក្រោយ បើសិនយើងយកកត្តាឥទ្ធិពល និងផលប្រយោជន៍របស់រដ្ឋទៅឆ្លុះបញ្ចាំង ហើយផ្សារភ្ជាប់ជាមួយនឹងការវិវត្តថ្មីៗនៅក្នុងតំបន់ ដូចជាការកើនឡើងនៃឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ ការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ការប្រែប្រួលតុល្យភាពអំណាចនៅអាស៊ានដីគោក ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 02:03 PM, ចំនួនអ្នកអានៈ 28ដង
លោក Trumspan បានបញ្ចេញកំហឹងដាក់ប្រទេសន័រវែស ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការណូបែល បានប្រកាសប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ ដល់លោកស្រី Navi Pillay ដែលជាអតីតចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងដែលបានដឹកនាំការរៀបចំរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ដែលសន្និដ្ឋានថា អ៉ីស្រាអែលបានប្រព្រឹត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:18 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:16 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច
អាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់។
ដោយទទួលបានការអនុញ្ញាតរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:12 PM, ចំនួនអ្នកអានៈ 32ដង
រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ទទួលបានជោគជ័យ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឡើយទេ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:51 AM, ចំនួនអ្នកអានៈ 22ដង
ខេត្តព្រះវិហារ៖ ការចុះអនុវត្តការងារនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិ និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉េង ប្រធានសុខាភិបាលកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាពីអង្គការ MC។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:45 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៣៨ ៦៦៩នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប បានឱ្យដឹងថា ដូចខាងក្រោម៖
*ប្រជាពលរដ្ឋចុះឈ្មá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:42 AM, ចំនួនអ្នកអានៈ 40ដង
ហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់ ហើយមានជម្រៅរាក់នេះ បានបង្កភាពរំញ័រពាសពេញប្រទេសប៉ាណាម៉ា ដែលមានប្រជាជនសរុបប្រមាណ ៤,៥លាននាក់។ ការញ័ររញ្ជួយមានរយៈពេលប្រហែលមួយនាទី។ នៅទីក្រុងប៉ាណាម៉ា ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពី ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដី គេឃើញមានទិដ្ឋភាពភ័យស្លន់ស្លោ ខណៈមនុសá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 10:40 AM, ចំនួនអ្នកអានៈ 37ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ក្រោយសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន ដូច្នេះថា «រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០ ០០០តោនភ្លាមៗ មកកាន់ទីផ្សារអាមេរិក និងទៅកាន់ពិភពលោក»។ លោកបានបន្ថែមថា ទីក្រុងមូស្គូគ្រោងផ្គត់ផ្គង់ ៥០០ ០០០តោនបន្ថែមទៀត ក្នុងអំឡុងខែវិច្ឆិកា និង ១ ០០០ ០០០តោនទៀតភ្លាមៗបនáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:58 AM, ចំនួនអ្នកអានៈ 20ដង
ខេត្តស្ទឹងត្រែង៖ ពិធីប្រគល់ និងទទួលទេយ្យទានដ៏ថ្លៃថ្លានេះ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវត្ត ស្រះកែវ មុនីវណ្ណ តាមរយៈក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃ អង្ករចំនួន á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:47 AM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិក។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃប្រមាណ ១ ៧២៣លានដុល្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 09:43 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ វេទិកានេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ធុរកិច្ច សំដៅស្វែងរកកាលានុវត្តភាពថ្មីៗ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
លោក ជា វុទ្ធី អគ្គលេខាធិការគណáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:17 AM, ចំនួនអ្នកអានៈ 46ដង
ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-10-2026, 12:11 AM, ចំនួនអ្នកអានៈ 15ដង
តាមរយៈព្រឹត្តិបត្រព័ត៌មានស្ដីពីតំបន់ជម្លោះ EASA បានគូសបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបង្ហាញពីសមត្ថភាព និងចេតនារបស់ក្រុមហ៊ូទី ក្នុងការវាយលុកកាន់តែជ្រៅចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត រហូតដល់រដ្ឋធានី ដោយ EASA បានសម្រេចដាក់បញ្ចូលតំបន់ភាគពាយព្យនៃប្រទេសនេះ ទៅក្នុងតំបន់ប្រកាសអាសន្នបន្ថែម។ ការព្រម
 ព័ត៌មានលម្អិត
|
|
|