ក្រសួងទេសចរណ៍ ជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ចុះឈ្មោះក្នុងថ្នាលឌីជីថល និងស្នើសុំបណ្ណជំនាញ ដើម្បីទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល
ចុះថ្ងៃទី: 03-09-2026, 01:48 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ សិក្ខាសាលានេះ ក៏មានគោលបំណងជំរុញការពង្រឹងគុណភាព និងស្តង់ដាសេវាកម្មអាជីវកម្មទេសចរណ៍ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងការស្នើសុំបណ្ណជំនាញ (Skill Voucher) សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញម្ចាស់អាជីវកម្ម អាជីវករ អ្នកលក់ដូរ បុគ្គលស្វ័យនិយោជន៍ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ឱ្យចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំទទួលយកបណ្ណជំនាញ (Skill Voucher) ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា។ ការជំរុញនេះធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» ដែលរៀបចំឡើងដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ សិក្ខាសាលានេះ មានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោកឧកញ៉ាសមូហៈកៈបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងវិស័យឯកជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ៣,៥០០នាក់ នៅខេត្តសៀមរាប។ ថ្លែងក្នុងអង្គសិក្ខាសាលា លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ដែលបានបំពេញការងារដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយរដ្ឋបាលខេត្តសៀមរាប សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោករដ្ឋមន្ត្រី បានគូសរំលេចថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន៤ រួមមាន៖ *ទី១៖ អត្ថប្រយោជន៍ផ្នែកសុខភាព ដោយបងប្អូនអាចមានលទ្ធភាពចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីទទួលបានសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន។ ចំពោះបងប្អូនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋទូទាំងប្រទេស តាមរយៈមូលនិធិសមធម៌សុខាភិបាល។ *ទី២៖ អត្ថប្រយោជន៍សម្រាប់ការពង្រីកអាជីវកម្ម។ *ទី៣៖ អត្ថប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព តាមរយៈកម្មវិធីបណ្ណជំនាញ (Skill Voucher) ដែលអាចទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងជំនាញដែលមានស្រាប់ ព្រមទាំងទទួលបានជំនាញថ្មីៗ។ *ទី៤៖ អត្ថប្រយោជន៍ផ្សេងៗទៀតដែលកើតចេញពីវិធានការអន្តរាគមន៍នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាមួយគ្នានេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការចុះឈ្មោះ និងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ ព្រោះទិន្នន័យទាំងនេះ នឹងជួយឱ្យរាជរដ្ឋាភិបាលអាចផ្តល់ការគាំទ្រដល់បងប្អូនបានកាន់តែឆាប់រហ័ស ចំគោលដៅ និងទាន់ពេលវេលា។ លោករដ្ឋមន្ត្រី បានបន្តថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក ដែលកំពុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងរួមគ្នាកសាងអនាគតដ៏រីកចម្រើនរបស់ប្រទេសជាតិ។ សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌការងារជាមួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប វេទិកានេះ គឺជាជំនួបលើកទី២។ ជំនួបលើកទី១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ២,០០០នាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។ ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ​ 28ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ​ 39ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ​ 16ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ​ 55ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ​ 40ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។ ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ​ 36ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។ Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ​ 40ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕ ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ​ 34ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។ ថវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ​ 15ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 390 នាក់
ម្សិលមិញ : 686 នាក់
សរុបទាំងអស់ : 11491713 នាក់