| ក្រុមហ៊ុនឡូជីស្ទិករបស់ចិន ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា |
|
| ចុះថ្ងៃទី: 18-07-2026, 10:23 AM, ចំនួនអ្នកអានៈ 55ដង |
|
|
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. ដែលជាក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូន និងឡូជីស្ទិករបស់ចិន បានបង្ហាញការចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។
ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបសម្ដេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)។
លោកប្រធានក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ដោយមើលឃើញអំពីសក្តានុពល និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើននៅកម្ពុជា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ផ្អែកលើសក្តានុពលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឡូជីស្ទិកនៅកម្ពុជា, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានកសាងព្រែកជីកហ្វូណនតេជោ។ លោកប្រធានបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ មានសក្តានុពលដ៏ធំធេងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យឡូជីស្ទិក និងការដឹកជញ្ជូនតាមនាវាចរណ៍។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា វិស័យឡូជីស្ទិកជាវិស័យដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែប្រសើរឡើង ក្នុងទិសដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមជាប្រវត្តិសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវទឹកក្នុងស្រុកទៅកាន់តំបន់ឆ្នេរសមុទ្រ។ សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាមិនត្រឹមតែកសាងព្រែកជីកជារូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកសាងនូវច្រករបៀងសេដ្ឋកិច្ចដ៏ឆ្លាតវៃ និងទំនើប។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាការងារឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:28 PM, ចំនួនអ្នកអានៈ 0ដង
នេះបើតាមការលើកឡើងរបស់កីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា ក្នុងឱកាសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារពីក្រុមហ៊ុន Hyundai Camko សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ Asian Vovinam Chamspanionshispan 2026 នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ ខណៈការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:12 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ដូចនេះថា បណ្ណបើកបរឌីជីថលនេះទើបតែត្រូវបានបង្កើតថ្មីឡើងតាមរយៈកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឯកភាពលើការប្រើប្រាស់បណ្ណបើកបរឌីជីថលឌីជីថលនេះ។
ដើម្បីជម្រះមន្ទិលរបស់សាធារណជនជុំវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:06 PM, ចំនួនអ្នកអានៈ 0ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:04 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 12:01 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 11:37 AM, ចំនួនអ្នកអានៈ 27ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leispanzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 11:34 AM, ចំនួនអ្នកអានៈ 31ដង
តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។
មនុស្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 11:29 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក និងអណ្តាតប្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។
នៅព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:32 AM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល៕
សូមទាញយកឯកសា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-spanrocessing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:23 AM, ចំនួនអ្នកអានៈ 30ដង
វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:21 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖រដូវកាលថ្មីនេះត្រូវបានមហាជន មានការរំពឹងខ្ពស់នឹងមានការប្រកួតកាន់តែជក់ចិត្ត ហើយកាន់តែទាក់ទាញ បន្ទាប់ពីក្លិបនីមួយៗ បានពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំងក្លា ពិសេសការផ្លាស់ប្ដូរកីឡាករ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងជើងឯករៀងៗខ្លួន។
ក្រោយបញ្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:20 AM, ចំនួនអ្នកអានៈ 38ដង
នេះមានន័យថា Liverspanool នៅរក្សាបានមិនទាន់ចាញ់ឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតបើកឆាកលីគ Premier League រដូវកាលថ្មី ២០២៦-២៧ ក្រោមលទ្ធផលឈ្នះ១ និងស្មើ២ ឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន គ្រាដែល Ispanswich ឈរលេខ១៣ និងទើបមាន ៣ពិន្ទុនៅឡើយ។
ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ ដើម្បីទាត់បញ្ចូលទី ២គ្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 04:34 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ បានធ្វើឡើងនារសៀលថ្ងៃទី៤ខែ កញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធីបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណ
 ព័ត៌មានលម្អិត
|
|
|