តារាចម្រៀង Dua Lipa ប្តឹងក្រុមហ៊ុន Samsung ទាមទារសំណង ១៥លានដុល្លារ ករណីយករបរូបភាពទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
ចុះថ្ងៃទី: 12-05-2026, 01:32 PM, ចំនួនអ្នកអានៈ 22ដង
យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធនៅរដ្ឋ California កាលពីថ្ងៃសុក្រកន្លងទៅ បានឱ្យដឹងថា Samsung បានយករូបភាពដែលមានជាប់សិទ្ធិអ្នកនិពន្ធរបស់ Dua Lipa ទៅបោះពុម្ពនៅលើប្រអប់កេសទូរទស្សន៍សម្រាប់លក់រាយ។ ការធ្វើបែបនេះ បានធ្វើឱ្យអតិថិជនមានការភ័ន្តច្រឡំថា តារាចម្រៀងរូបនេះគឺជាអ្នកតំណាងផលិតផល ឬជាអ្នកផ្តល់ការគាំទ្រ (Endorsement) ដល់ផលិតផលរបស់ពួកគេ។ រូបភាពដែលជាដើមចមនៃជម្លោះនេះ មានចំណងជើងថា «Dua Lipa - Backstage at Austin City Limits, 2024» ដែលជាកម្មសិទ្ធិបញ្ញាផ្តាច់មុខរបស់នាង។ តារាចម្រៀងប៉ុបដ៏ល្បីល្បាញជនជាតិអង់គ្លេស Dua Lipa បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics ដោយទាមទារសំណងយ៉ាងតិច ១៥លានដុល្លារអាមេរិក។ នាងបានចោទប្រកាន់ក្រុមហ៊ុននេះថា បានយកផ្លាកសញ្ញា និងរូបភាពរបស់នាងទៅប្រើប្រាស់ក្នុងគោលបំណងធ្វើទីផ្សារលក់គ្រឿងទូរទស្សន៍ ដោយគ្មានការអនុញ្ញាត។ ក្រៅពីការរំលោភលើសិទ្ធិអ្នកនិពន្ធ និងពាណិជ្ជសញ្ញា Dua Lipa ក៏បានចោទប្រកាន់ Samsung ពីបទរំលោភលើ «សិទ្ធិជាសាធារណៈ» (Publicity Rights) ផងដែរ។ ក្រុមមេធាវីរបស់នាងបានភ្ជាប់មកជាមួយនូវរូបភាព Screenshots ពីបណ្តាញសង្គម ដែលបង្ហាញថាមានអ្នកគាំទ្រខ្លះសម្រេចចិត្តទិញទូរទស្សន៍នោះ ព្រោះតែឃើញរូបភាពរបស់នាងនៅលើប្រអប់។ អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា៖ «នឹងទិញទូរទស្សន៍នេះ គ្រាន់តែដោយសារតែមានរូប Dua នៅលើហ្នឹង»។ ម្ចាស់បទ «Levitating» រូបនេះ បានដឹងពីការរំលោភសិទ្ធិរបស់ Samsung តាំងពីខែមិថុនា ឆ្នាំមុនមកម្ល៉េះ។ ក្រុមមេធាវីបានបញ្ជាក់ថា ពួកគេបានទាមទារឱ្យ Samsung បញ្ឈប់ការប្រើប្រាស់រូបភាពនោះ ប៉ុន្តែក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចមួយនេះបានបដិសេធជាបន្តបន្ទាប់។ ការប្រើប្រាស់រូបភាពដោយគ្មានច្បាប់អនុញ្ញាតនេះ ត្រូវបានមេធាវីអះអាងថា បានធ្វើឱ្យប៉ះពាល់ដល់ «តម្លៃម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម» របស់ Dua Lipa យ៉ាងធ្ងន់ធ្ងរ ដោយសារវាបានបង្កើតឱ្យមានការយល់ច្រឡំដល់សាធារណជន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung Electronics បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលើកឡើងថា ក្រុមហ៊ុនមិនអាចផ្តល់ព័ត៌មានលម្អិតចំពោះរឿងក្តីដែលកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។ ចំណែកខាងមេធាវីរបស់ Dua Lipa ក៏មិនទាន់មានប្រតិកម្មភ្លាមៗចំពោះសំណើសុំការបកស្រាយបន្ថែមពីអ្នកសារព័ត៌មានដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-06-2026, 03:37 PM, ចំនួនអ្នកអានៈ​ 0ដង
ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ NK News ស្ថានទូតរបស់ទីក្រុងព្យុងយ៉ាងនៅទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនបានដកឯកអគ្គរដ្ឋទូត លោក Mun Myong Sin ហើយបន្ថយកម្រិតទំនាក់ទំនងមកត្រឹមភារធារី រហូតទាល់តែចក្រភពអង់គ្លេស ដកចេញវិញទណ្ឌកម្មដែលបានដាក់លើ​ជំរំវិស្សមកាលកុមារ Songdowon International Children’s Camspan។ វែបសាយតាមដានប្រទេសកូរ៉េខាងជើង NK
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:35 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តឧត្តរមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:28 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗដែលផ្តោតលើ ១៖ ផែនការសកម្មភាពជាក់លាក់ក្នុងការរៀបចំព្រឹត្តិការណ៍អមធំៗទាំងពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francospanhonie) និង «ហ្វ្រង់កូតិច» (FrancoTech) ២៖ ការពិនិត្យឡើងវិញលើគម្រោងចំណាយ ៣៖ ការពិនិត្យលើសកម្មភាពដែលស្នើដោយក្រសួង-ស្ថាប័ន ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:20 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងថា ក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Henock Puraso និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។ ហើយសម្តេចក៏បានឆ្លៀតឱកាសអរគុណ ចំពោះការបដិសណ្ឋារកិច្ចចំពោះសម្តេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:15 PM, ចំនួនអ្នកអានៈ​ 0ដង
ដោយសុំមិនបញ្ចេញឈ្មោះ មន្រ្តីរូបនេះបញ្ជាក់ថា «​គ្មាន​ការពិភាក្សា​ធំដុំ​ទេ​ពាក់ព័ន្ធសេណារីយ៉ូទៅថ្ងៃអនាគត។ EU មានផលប្រយោជន៍ជាក់លាក់ដែលត្រូវការពារ ដូច្នេះវាមានសារៈសំខាន់ក្នុងការបង្កើតបណ្តាញការទូតជាមួយរុស្ស៉ី»។ មន្រ្តីដដែលបន្ថែមថា «EU មិនមែនជាអ្នកសម្រុះសម្រួលទេ EU គាំទ្រអ៊ុយក្រែនក្នុងកិច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:14 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ បានហៅលោក ម៉ូឌី ថាជាអ្នកចរចាដ៏តស៊ូស្វិតស្វាញ ហើយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងទៅប្រទេសឥណ្ឌា នាពេលអនាគត។ លោក ម៉ូឌី បានប្រាប់លោក ត្រាំ ថាសុវត្ថិភាពនៃជនជាតិឥណ្ឌាដែលធ្វើការនៅតំបន់ច្រក Hormuz គឺមានសារៈសំខាន់បំផុតសម្រាប់ទីក្រុង New Delhi។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:12 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តបាត់ដំបង៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមអ្នកដើរឆក់ត្រីដោយ​ប្រើឧប​ករណ៍ឆក់ក្តៅចំនួន ១៧២នាក់ ត្រូវបាន​កម្លាំងយោធាបង្ក្រាប ពេលពួកគេកំពុង​ដើរឆ​ក់ត្រី​ក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទ​លេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:07 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ លោកមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ជាពិសេសលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:03 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកដោយបញ្ជាក់ថា៖ «ក្រុមហ៊ុន Aspanspanle បានយល់ព្រមធ្វើការជាមួយ Intel ដើម្បីរចនា និងបង្កើតបន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសអាមេរិក»។ ការប្រកាសនេះ ធ្វើឡើងក្នុងចំណោមយុទ្ធនាការដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញឱ្យមានការផលិតឧបករណ៍ពាក់កណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:59 PM, ចំនួនអ្នកអានៈ​ 0ដង
ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗនៃជុំទី២ នៅព្រឹត្តិការណ៍ World Cuspan 2026 នឹងបន្តពីចាប់ពីរាត្រីនេះតទៅ ក្នុងចំណោម ១២ពូលដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។ គូទី២៥៖ សាធារណរដ្ឋឆេក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ១១យប់នេះ (ពូល A) គូទី២៦៖ ស្វីស ប៉ះ បូស្នី ម៉ោង ២រំលងអាធ្រាត្រ (ពូល B) គូទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:57 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងការបរទេសអាមេរិក បាននិយាយថា ឧទ្ធម្ភាគចក្រ Black Hawk ដែលជាឧទ្ធម្ភាគចក្រអាចបំពេញមុខងារបានច្រើនយ៉ាង និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយយោធាអាមេរិក ក៏ដូចជាបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់អូទ្រីស ហើយធ្វើឱ្យកាន់តែប្រសើរឡើង កិច្ចសហប្រតិបត្តិការយោធារវាងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:55 PM, ចំនួនអ្នកអានៈ​ 0ដង
មីយ៉ាន់ម៉ា៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:49 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារអបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។ គួរជម្រាបថា ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រុងយ៉ាងហ្គូន៖តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:45 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួន ក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 512 នាក់
ម្សិលមិញ : 1048 នាក់
សរុបទាំងអស់ : 11365786 នាក់